នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យការងារមួយចំនួននៅក្នុងតំបន់អង្គររួមមាន៖ ការរៀបចំផ្លូវនៅលើខ្នងទំនប់បារាយណ៍ខាងលិច ការជួសជុលទំនប់និងប្រាសាទមេបុណ្យខាងលិចសម្រាប់ត្រៀមទទួលព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ការងាររៀបចំប្លង់មេវត្តព្រះអង្គគោកធ្លក ការជួសជុលនិងរៀបចំខ្សែទស្សនាទេសចរណ៍នៅប្រាសាទបាយ័ន ការជួសជុលខ្លោងទ្វារជ័យ ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងមជ្ឈមណ្ឌលបកស្រាយព័ត៌មានជាដើម៕






