នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹកពីកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យបេតិកភណ្ឌវប្បធម៌ដូចជានៅតំបន់អង្គរ ប្រាសាទព្រះវិហារ ការទប់ស្កាត់ការជួញដូរវត្ថុបុរាណ និងការនាំយករូបបដិមាត្រលប់មកកម្ពុជាវិញ។ ភាគីទាំងពីរប្តេជ្ញាខិតខំពង្រឹងនិងពង្រីកទំនាក់ទំនងវប្បធម៌ជាមួយគ្នាបន្តទៀតលេីកិច្ចការអភិរក្ស បណ្តុះបណ្តាលធនធានមនុស្ស ការតាំងពិព័រណ៌៍ និងការងារមួយចំនួនទៀតនាពេលអនាគតផងដែរ៕












